បច្ចុប្បន្ន ពិភពលោកទាំងមូលបាននឹងកំពុងប្រឈមនឹងការវិវត្តថ្មីៗឥតឈប់ឈរ ហើយការយកចិត្តទុកដាក់ដល់ទស្សនទានបៃតងគឺពិតជាមានភាពចាំបាច់ និងមានសារៈសំខាន់ជាមូលដ្ឋាន ខណៈដែលពិភពលោកទាំងមូលកំពុងបោះជំហានទៅមុខនៅក្នុងសម័យកាលបៃតង។ “រង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍” សំដៅជម្រុញលើកទឹកចិត្តដល់ធុរកិច្ចបៃតងនៅកម្ពុជា ដែលពិតជាមានសារៈសំខាន់ និងចាំបាច់ជាមូលដ្ឋានសមស្របនឹងនិន្នាការបច្ចុប្បន្ន។
រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ជារង្វាន់ពិសេសសម្រាប់ផ្តល់ឲ្យ សហគ្រាស ឬប្រតិបត្តិករទេសចរណ៍ ឬសហគមន៍ ឬបុគ្គលដែលទទួលបានរង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ចាប់ពី ០២ (ពីរ) ប្រភេទឡើងទៅ មានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងការចូលរួមដល់ “កម្ពុជាស្អាត កម្ពុជាបៃតង” ។
តើធ្វើដូចម្តេចទើបទទួលបានរង្វាន់នេះ?
សហគ្រាស ឬប្រតិបត្តិករទេសចរណ៍ ឬសហគមន៍ ឬបុគ្គល ទាំងអស់ដែលបំពេញធុរកិច្ចក្នុងវិស័យទេសចរណ៍ និងវិស័យគាំទ្រ អាចចូលរួមកម្មវិធីប្រឡងប្រណាំងយក “រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសំរាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍” ដោយដាក់ពាក្យសុំចូលរួមដោយស្ម័គ្រចិត្ត នូវរង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ចាប់ពី ០២ (ពីរ) ប្រភេទឡើងទៅ តាមរយៈការចុះឈ្មោះនៅអគ្គនាយកដ្ឋានទេសចរណ៍ ឬអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការវាយតម្លៃទីក្រុងស្អាតជារៀងរាល់ម៉ោងធ្វើការ ឬ បង្កើតគណនី